​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​ជួប​ប្រ​ជុំគ្នា​ស្តីពី​វិបត្តិក្នុងប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃអង្គារ​នេះ

​ស​ង្ហិ​បុរី​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​សិង្ហបុរី​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​បញ្ជាក់​ថា​ ​បណ្តា​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​មេដឹកនាំ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ជាបន្ទាន់​ ​។​

ប្រមុខ​ការទូត​សិង្ហបុរី​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​សភា​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​ពិសេស​មួយ​ ​នឹង​ត្រូវ​កោះ​ប្រជុំ​តាមរយៈ​វីដេអូ​ខុន​ហ្វើ​រិន​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​និង​ជា​កន្លែង​ដែល​យើង​នឹង​ស្តាប់​តំណាង​អាជ្ញាធរ​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​ ​លោក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​យោធា​មី​យ៉ា​ន់​ម៉ា​ ​បញ្ឈប់​ពី​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ ​ហើយ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​សម្រាល​ស្ថានការណ៍​ ​ក៏ដូចជា​ទប់​ស្កាត់​ការ​បង្ហូរ​ឈាម​ ​ការ​ប្រើ​អំពើ​ហិង្សា​ ​និង​ករណី​ស្លាប់​បន្ថែម​ទៀត​ ។​

បន្ថែម​លើ​នេះ​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​ក៏បាន​ជំរុញ​ផង​ដែរ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចូលរួម​កិច្ចពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយនយោបាយ​រយៈពេល​វែង​ ​រួម​ទាំង​វិធី​ដើម្បី​វិលត្រឡប់​ទៅ​រក​ផ្លូវ​នៃ​ការ​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner