​ការស្រាវជ្រាវមួយនៅអង់គ្លេសបង្ហាញថា​​ ​វ៉ាក់សាំង​ ​Ox​ford​-​As​t​raZe​n​e​ca​ ​និង​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​អាច​កាត់បន្ថយ​ហា​និ​ភ័យពី​ជំងឺ​ ​Co​v​i​d​-19 ​ធ្ងន់ធ្ងរ​រហូត​៨​០​ភាគរយ

​អង់គ្លេស​៖​ ​ការ​ចាក់​តែមួយ​ដូ​ស​នៃ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​Ox​ford​-​As​t​raZe​n​e​ca​ ​ឬ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​បាន​កាត់បន្ថយ​ឱកាស​នៃ​ការ​ចូល​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រហូតដល់​ជាង​៨​០​ភាគរយ​ ​នេះ​បើ​តាម​ការ​ការ​វិភាគ​មួយ​នៅ​ចក្រភពអង់គ្លេស​ ​។​

រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អង់គ្លេស​លោក​ ​Mat​t​ ​H​an​cock​ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​ក្នុង​វិមាន​ ​Down​in​g​ ​Street​ ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​លទ្ធផល​វ៉ាក់សាំង​ចុងក្រោយ​នេះ​ ​គឺ​ខ្លាំង​ណាស់​ ​។​ ​លោក​បន្ថែម​ថា​ ​ពួកគេ​ក៏​អាច​ជួយ​ពន្យល់​ផង​ដែរ​ ​ពី​មូលហេតុ​ដែល​ចំនួន​មនុស្ស​អាយុ​លើស​៨​០​ឆ្នាំ​ ​ដែល​ចូល​សង្គ្រោះ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​មានការ​ធ្លាក់ចុះ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ចុងក្រោយ​នេះ​ ​។​

គួរ​បញ្ជាក់​ថា​ ​ទិន្នន័យ​សុខភាព​សាធារណៈ​អង់គ្លេស​បាន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​ដែល​ត្រូវ​បាន​គេ​ពិនិត្យ​ក្នុងរយៈពេល​បី​ទៅ​បួន​ស​ប្តាហ៍ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ ​។​ ​លទ្ធផល​នេះ​ ​ផ្អែក​ទៅលើ​មនុស្ស​អាយុ​លើស​៨​០​ឆ្នាំ​ ​ដែល​ជា​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ដំបូង​គេ​ ​។​ ​ជាមួយគ្នា​នេះ​ ​អ្នកវិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​លទ្ធផល​ខាងលើ​ ​ប៉ុន្តែ​បាន​សង្កត់ធ្ងន់​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ពីរ​ដូ​ស​គឺ​ត្រូវការ​ជាចាំបាច់​សម្រាប់​ការ​ការពារ​ល្អ​បំផុត​ ​៕​ ​ប្រភព​៖​ BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner