​ហ្វីលីពីន​អះអាង​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ថ្មី​លើកដំបូង​ ​ដែល​មាន​ប្រភព​នៅ​អាហ្វ្រិក​ខាងត្បូង

ហ្វីលីពីន​៖​ ​ក្រសួងសុខាភិបាល​ហ្វីលីពីន​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​ប្រទេស​ខ្លួន​ទើប​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​របស់​អា​ហ្រ្វិ​ក​ខាងត្បូង​ ​ចំនួន​០​៦​ករណី​ ​ខណៈ​អ្នកជំនាញ​ព្រួយបារម្ភ​ថា​ ​វ៉ាក់សាំង​បច្ចុប្បន្ន​អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​វី​រុ​ស​នេះ​នោះ​ទេ​ ​។​

ជាមួយគ្នា​នេះ​ ​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វីលីពីន​លោកស្រី​ ​ម៉ា​រៀ រ៉ូ​សារី​អូ​ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​ជុំវិញ​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​នេះ​ ​ដែល​អាច​នឹង​ធ្វើ​អោយ​ករណី​ឆ្លង​ប្រចាំថ្ងៃ​កើន​ឡើង​បន្ថែម​ទៀត​ ​ដូច​ទៅ​នឹង​វី​រុ​ស​បំ​ប្លែងខ្លួន​ប្រភេទ​ថ្មី​នៅ​ចក្រភពអង់គ្លេស​ដែរ​ ​ហើយ​ថា​ ​វី​រុ​ស​បំ​ប្លែងខ្លួន​ថ្មី​នេះ​ ​ទំនងជា​អាច​គេច​ផុត​ពី​ការ​ឆ្លើយតប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ក៏ដូចជា​កាត់បន្ថយ​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​ ​។​

គួរ​បញ្ជាក់​ថា​ ​ក្នុងចំណោម​០​៦​ករណី​នៃ​វី​រុ​ស​អាហ្វ្រិក​ខាងត្បូង​ ​មាន​០​៣​ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងស្រុក​ ​និង​០​២​ករណី​កើត​លើ​ជនជាតិ​ហ្វីលីពីន​វិលត្រឡប់​មកពី​បរទេស​ ​ខណៈ​ដើមកំណើត​នៃ​ករណី​ផ្សេងទៀត​នៅតែ​ត្រូវ​បាន​គេ​ផ្ទៀងផ្ទាត់​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner