លោកស្រី សុិន រតនា ចុះចែកម៉ាសចំនួន ២,០០០ម៉ាស់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមស្ដុប ស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-19 ក្នុងកំឡុងពេល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង លោកស្រី សុិន រតនា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង តំណាងលោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង និងជាអភិបាល នៃគណ:អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃអង្ការ៍ ០៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានសហការជាមួយលោក ហង្ស ណាវី មន្រ្ដីការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចុះធ្វើការចែកម៉ាសចំនួន ២,០០០ម៉ាស ជូនដល់បងប្អូនប្រជាពលរដ្ឋនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមស្ដុប ស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-19 ក្នុងកំឡុងពេល “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ។

រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យខ្ជាប់ខ្ជួនតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ ៣ការពារ (ពាក់ម៉ាស់, លាងដៃ, រក្សាគម្លាត) និង ៣កុំ (កុំក្បែរមនុស្សច្រើន, កុំប៉ះពាល់គ្នា, កុំក្នុងបន្ទប់បិទជិត) ដើម្បីបញ្ជៀសកូវីដ-១៩ទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner