លោក ឌី រ័ត្នខេមរុណ ចុះពង្រឹងគោលដៅទីបញ្ជាការស្រាល និង ផ្តល់អាល់កុល ម៉ាសជូនកងកម្លាំងទាំង ២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះពិនិត្យគោលដៅទីបញ្ជាការស្រាល និង ចែកអាល់កុល ម៉ាស ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន ២ គោលដៅ នាព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ។
១. ទីបញ្ជាការស្រាលគោលដៅ ខុនដូ អិល បឹងទំពន់ ផ្តល់ជូន អាល់កុល ៥លីត្រ និងម៉ាស ២ ប្រអប់ ។
២. ទីបញ្ជាការស្រាលគោលដៅ មណ្ឌលសុខភាពចាក់អង្រែ ផ្តល់ជូន

  • កម្លាំង កងរាជអវុធហត្ថខណ្ឌមានជ័យ អាល់កុល ១៥ លីត្រ ម៉ាស ២ ប្រអប់ ។
    -កម្លាំងអធិការនគរបាលខណ្ឌមានជ័យ ផ្តល់ជូន អាល់កុល ៥លីត្រ និងម៉ាស ២ ប្រអប់

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានថ្លែងអំអគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកម្លាំងទាំង២ប្រភេទ តែងតែនៅមុខគេជានិច្ច ។ ហើយ លោកអភិបាលរង ក៍បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំខណ្ឌ ប្រកបដោយសេចក្ដីនឹករលឹក និង លើកទឹកចិត្តកងកម្លាំង ទាំង២ប្រភេទ ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែរកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។

ទន្ទឹមនឹងនេះ លោកអភិបាលរង ខណ្ឌមានជ័យ បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៍ដូចជាទូទាំងសកលលោក ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner