​ក្រុមហ៊ុន​ ​Apple​ ​បើក​ដំណើរការ​ ​Store​ ​ចំនួន​២​៧​០​របស់​ខ្លួន​ឡើងវិញ​នៅ​សហរដ្ឋអាមេរិក

​អាមេរិក​៖​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​បើក​ដំណើរការ​ ​Store​ ​ចំនួន​២​៧​០​របស់​ខ្លួន​ទាំងអស់​ឡើងវិញ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ដែល​នេះ​ជាលើកដំបូង​ហើយដែល​ ​Store​ ​ទាំងអស់​របស់​ ​Apple​ ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បើក​ឡើងវិញ​ ​ចាប់តាំង​ពី​វី​រុ​ស​ ​Co​v​i​d​-19 ​ឆ្លង​រីក​រាលដាល​ខ្លាំង​ ​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បើក​ដំណើរការ​ ​Store​ ​របស់​ខ្លួន​ទាំងអស់​ឡើងវិញ​នោះ​ទេ​ ​តែ​ប្រភព​ជិតស្និទ្ធ​បង្ហើប​ឱ្យ​ដឹង​ថា​ ​គឺ​ដោយសារតែ​បច្ចុប្បន្ន​ការចែក​ចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​ ​។​

មិនតែប៉ុណ្ណោះ​ ​ក្រុមហ៊ុន​ ​Apple​ ​ក៏​មិនបាន​បញ្ជាក់​ ​ថា​តើ​បណ្ដា​ ​Store​ ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​ជុំវិញ​ពិភពលោក​ ​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ពេលណា​នោះ​ ​ដោយ​គ្រាន់តែ​ដឹង​ថា​ ​មាន​ ​Store​ ​ចំនួន​១​២​នៅ​បារាំង​ ​និង​ ​Store​ ​ចំនួន​២​នៅ​ប្រេស៊ីល​ ​នៅតែ​បិទ​មិន​ដំណើរការ​ ​ខណៈ​ ​Store​ ​ចំនួន​២​នៅ​ម៉ិ​ច​ស៊ី​កូ​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ​ ​៕​ ​ប្រភព​៖​ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner