ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមសមាគមមូលនិធិត្រីចក្រយានកម្ពុជា ចំនួន ១០ម៉ីនដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ីនដុល្លារ ជូនដល់ សមាគមមូលនិធិត្រីចក្រយាន កម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ធ្វើឡើង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ មានការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល កម្ពុជាដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។

សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើត និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

ឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥០០លានរៀលជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ក្រុមហ៊ុនផ្សេងៗទៀតបានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ដំណើរការដំបូង សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគម នៅសល់សមាជិកសកម្មជាង២០០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកមួយចំនួនបានទទួលមរណភាពដោយជរាពាធ និងរោគាពាធ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner