ស្ថានទូតកម្ពុជាជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅវៀតណាមប្រុងប្រយ័ត្នចំពោះខ្យល់ពុលខ្លាំងនៅភាគឦសានពីថ្ងៃទី១ដល់ថ្ងៃទី៦មីនា

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយថ្ងៃទី៣មីនាឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងដល់និស្សិត សិក្ខាកាម យោធា នគរបាល និងប្រជាពលរដ្ឋខ្មែរដែលកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើងវៀតណាម ថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦មីនាឆ្នាំ២០២១ នៅភាគឦសានប្រទេសវៀតណាម និងតំបន់ដីសណ្ដទន្លេង ហុងវៀតណាម ប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងដល់សុខភាពមនុស្ស។

វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveoli) នៃសួរ និងក្នុងសរសៃរឈាម អាចបង្កឲ្យមានជាជំងឺមហារីក ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទិក។ ស្ថានទូតកម្ពុជាបញ្ជាក់ទៀតថា អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាសការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតរន្ធច្រមុះនឹងទឹកអំបិល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner