ប្រធានគណៈមេធាវីកម្ពុជាជួបពិភាក្សាការងារជាមួយអ្នកជំនាញការជប៉ុនប្រចាំកម្ពុជាដោយផ្តោតសំខាន់លើកិច្ចសហការបណ្តុះបណ្តាលច្បាប់ដល់សមាជិកគណៈមេធាវីកម្ពុជា

អត្ថបទដោយ៖
ធី ដា

នារសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានជួបការប្រជុំពិភាក្សាការងារជាមួយនឹងអ្នកជំនាញការជប៉ុនប្រចាំប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើ កិច្ចសហការបណ្តុះបណ្តាលច្បាប់របស់អ្នកជំនាញការជប៉ុនជូនសមាជិកគណៈមេធាវីកម្ពុជា និង កិច្ចសហការផ្សព្វផ្សាយច្បាប់រវាងគណៈមេធាវីកម្ពុជានិងគណៈមេធាវីជប៉ុន។

នៅក្នុងជំនួបប្រជុំពិភាក្សាការងារនេះផងដែរ ឯកឧត្តមប្រធានគណៈមេធាវី សម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះអ្នកជំនាញការដែលបានចំណាយពេលវេលាចូលរួមប្រជុំពិភាក្សានេះ ហើយទន្ទឹមជាមួយគ្នានេះផងដែរ អ្នកតំណាងឱ្យអ្នកជំនាញការប្រចាំប្រទេសកម្ពុជា សូមធ្វើការអបអរសាទរជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានសមាជិកគណៈមេធាវីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប់ជាប្រធានគណៈមេធាវីអណត្តិទី១៣ នេះ និងសូមអរគុណចំពោះឯកឧត្តមដែលបានចំណាយពេលវេលាចូលរួមប្រជុំនេះផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈមេធាវីបានសំណូមពរឱ្យអ្នកជំនាញការជប៉ុន ជួយសហការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងចំណេះជំនាញថ្មីជូនសមាជិកគណៈមេធាវីដើម្បីប្រកបវិជ្ជាជីវៈមេធាវីឱ្យមានប្រសិទ្ធភាព។ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner