ក្រសួងអប់រំណែនាំស្ដីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូទីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ដើម្បីបង្ការទប់ស្កាត់នៃជំងឺកាចសាហាវកូវីដ-១៩ នៅថ្ងៃទី៩ ខែ មីនាឆ្នាំ ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំមួយ ស្ដីពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺនេះ នៅតាមអង្គភាពថ្នាក់ជាតិ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួង សូមធ្វើការណែនាំដល់អង្គភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៖

-បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់

-អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំការក្នុងចំនួនតិច (១០ភាគរយ)

– ផ្អាករាល់សកម្មភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញក្នុងករណីចាំបាច់

– បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល

-មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស ការពារឱ្យបានជាប់លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ

– មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ-១៩

– គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត

-ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner