ចង់ដឹងកាស Airpod ហ្សីន ឬក្លែងក្លាយមើលលើ៥ចំណុចនេះ

អត្ថបទដោយ៖
AMS

កាស Airpod ឥតខ្សែររបស់ក្រុមហ៊ុន Apple ត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅលើទីផ្សារតាំងពីឆ្នាំ២០១៦មកម្លេះ ហើយក៏ពេញនិយមខ្លាំងលើគ្រប់សេរីក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារហេតុដូចនេះហើយទើបមានផលិតផលក្លែងបន្លំជាច្រើនលក់ក្នុងតម្លៃថោក ប៉ុន្តែមើលសឹងតែមិនដឹងថាមួយណាក្លែងក្លាយ ឬពិត ចំពោះរូបរាងគឺដូចគ្នាបេះបិទមើលសឹងតែច្រលំគ្នា។ បើប្រអប់នៃការវេចខ្ចប់វិញសឹងតែដូចគ្នា90%ទៅហើយ សូម្បីតែគុណភាពសម្លេងក៏ប្រហាក់ប្រហែលគ្នាដែរ។ ថ្ងៃនេះ AMS នឹងលើកយកប៉ុន្មានចំនុចមកចែករំលែក ជៀសវាងទិញចំរបស់ក្លែងក្លាយចាញ់បោកអ្នកលក់មួយចំនួន។

១. ឆែកមើលSerial numberនៅក្នុងស្រោមកាស

ទោះបីជាផលិតផលក្លែងបន្លំមានរូបរាងស្រដៀងគ្នាជាមួយនិងផលិតផលពិតយ៉ាងណាដោយ តែយើងនៅតែអាចសម្គាល់បានដោយមើលទៅលើ Serial number នៅខាងក្នុងកៀនជាប់និងស្រោមកាស នៅពេលដែលបើកប្រអប់កាសខាងក្នុងមក យើងនឹងឃើញមានតួលេខកូដបញ្ចាក់យ៉ាងត្រឹមត្រូវជាមួយនិងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនAppleផងដែរ។

២. ឆ្នូតសរខាងក្រោមនៃដងកាស

បើយើងពិនិត្យមើលលើចំនុចឆ្នូតសរនៅខាងក្រោមដងនៃកាស យើងនឹងបានឃើញភាពខុសប្លែកគ្នាគួរសមរវាងកាសពិតប្រាកដនិង​កាសក្លែងបន្លំ។ ឆ្នូតពីរខ្សែរនៅលើកាសក្លែងក្លាយមានសភាពព្រាលៗ ចំណែកគុណភាពនៃដែកស្រោបពីលើក៏មានសភាពមិនសូវល្អប៉ុន្មានដែរ។

៣. ភាពខុសគ្នាលើខ្នងខាងក្រោយស្រោមកាស

យើងអាចពិនិត្យមើលចំនុចប៊ូតុងរាងមូលនៅខ្នងខាងក្រោយនៃស្រោមកាសក្លែងក្លាយ មានសភាពខិតទៅលើខ្ពស់ជាងកាសហ្សីន។ ចំនុចមួយទៀតគឺមើលទៅលើអក្សរ “Designed by Apple in California Assembled in China” មានសភាពព្រាលមិនសូវច្បាស់សម្រាប់កាសក្លែងក្លាយយើងក៏ឃើញគម្លាតនៃអក្សរខិតទៅជិតដែករាងវែងល្មមខាងលើជាងកាសAppleពិតផងដែរ។

៤. ភ្លើងសេនសឺScanក្នុងស្រោមកាស

ប្រសិនបើកាសនោះជាកាសក្លែងក្លាយ យើងសង្កេតឃើញមានភ្លើងសេនសឺតូចមួយនៅចន្លោះកាសទាំងពីរចាប់ផ្តើមភ្លឺឡើងយឺតជាងនៅពេលបើកគម្របកាស ដើម្បីធ្វើការស្កេនដំណើរការភ្ចាប់ជាមួយនិងទូរសព្ទ។

៥. ពណ៌ស្រោមកាស

ចំនុចសំខាន់មួយទៀត គេពិនិត្យទៅលើពណ៌រវាងកាសក្លែងក្លាយ​និងកាស​ពិតរបស់Apple ។ ពណ៌សរស្គុសរបស់កាសក្លែងក្លាយនៅតែមិនអាចបន្លំភ្នែកឲ្យមើលទៅដូចគ្នាបេះបិទជាមួយនិងកាសពិតប្រាកដឡើយ។ សម្រាប់កាសពិតរបស់Appleពណ៌របស់វាសរបែបទឹកដោះគោ។

សង្ឃឹមថាអ្នកទាំងអស់គ្នា មិនទិញចំរបស់ក្លែងក្លាយទេណា៎!

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner