ការប្រកួតវាយកូនគោលយុវជនក្រោមអាយុ​២០ឆ្នាំ លើកទី៤​​ ប្រកាសលើកពេល ដើម្បីចូលរួមទប់ស្កាត់ការរីករាល នៃជំងឺកូវីដ១៩

ការប្រកួតកីឡាវាយកូនគោលពានរង្វាន់យុជន លើកទី៤ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ បានប្រកាសលើកពេលប្រកួត​ រងចាំស្ថានភាពជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ ធូរស្រាលទើបរៀបចំការប្រកួតជាថ្មី ។


ឯកឧត្តម ស៊ឹម ស៊ូយុង អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងប្រាប់ថា ការប្រកួតពានយុវជន​​ លើកទី៤នេះ សហព័ន្ធកីឡាវាយកូនគោល រៀបចំរៀងជារាល់៣ខែម្តង ដើម្បីពង្រឹងសមត្ថភាពយុវជនថ្នាលរបស់សហព័ន្ធ និងផ្តល់ឱកាសជូនយុវជនតាមបណ្តាក្លិបបានប្រកួតប្រជែងដកស្រង់បទពិសោធន៍ ។

អគ្គលេខាធិការរងខាងលើ អះអាងទៀតថា ការផ្អាកលើកពេល ពានយុវជន លើកទី៤នេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ធំ មានលក្ខណៈសាំញ៉ាំជាងព្រឹត្តិការណ៍២៨​​ វិច្ឆិកា ពិសេស ទៀតនោះ យើងអនុវត្តតាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ។


ជាមួយគ្នានេះ​​​​​ ឯកឧត្តម ស៊ឹម ស៊ូយុង ក៍បានផ្តាំផ្ញើឲ្យកីឡាករ កីឡាការិនីកូនគោលទាំងថ្នាល និងឈុតធំ បន្តការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺកូវីដ១៩ ដែលកំពុងបន្តឆ្លងរីករាលដាលចូលសហគមន៍ ត្រូវបន្តថែរក្សាអនាម័យ បាញ់អាកុល លេងដៃនិងសាប៊ូ ពាក់ម៉ាស់ និង គម្លាតសុវត្ថិភាពសង្គម​​៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner