​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​មួយ​ចំនួន​សុខចិត្ត​គេច​ខ្លួន​ទៅ​ឥណ្ឌា​ ​បន្ទាប់ពី​បដិសេធ​បទបញ្ជា​បាញ់សម្លាប់​បាតុករ​ដែល​ប្រឆាំង​តវ៉ា​នឹង​រដ្ឋប្រហារយោធា

​មី​យ៉ា​ន់​ម៉ា​៖​ ​លោក​ ​ផេង​ (​P​e​n​g​) ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​របស់​ខ្លួន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​លោក​បាន​ទទួលបញ្ជា​មួយ​ពី​ថ្នាក់លើ​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែកុម្ភៈ​ ឱ្យ​បាញ់សម្លាប់​ក្រុម​បាតុករ​ដែល​តវ៉ា​នៅ​ក្នុង​ទីក្រុង​ ខេ​ម​ផា​ត​ (K​ham​pat​) ​។​ ​ប៉ុន្តែ​អតីត​ម​ន្រ្តី​ប៉ូលិស​រូប​នេះ​ ​បាន​បដិសេធ​ ​បន្ទាប់ពី​នោះ​ ​លោក​បាន​លាលែង​ពី​កងកម្លាំង​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ភៀសខ្លួន​ទៅ​រដ្ឋ​ ​មី​ហ្សូ​រ៉ា​ម​ (​M​i​z​o​ram​) ​របស់​ប្រទេស​ឥណ្ឌា​ ​។​

បើ​តាម​អតីត​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​រូប​នេះ​ ​អ្នក​រួមការ​ងារ​ចំនួន​៦​នាក់​ផ្សេងទៀត​ក៏បាន​បដិសេធ​បញ្ជា​បាញ់​រហូត​ដល់ស្លាប់​លើ​ក្រុម​បាតុករ​ដែរ​ ​។​ ​លោក​ ​ផេង​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តាម​គោលការណ៍​នោះ​ ​ប៉ូលិស​អាច​បាញ់​គ្រាប់កាំភ្លើង​ជ័រ​ ​ឬ​អាច​ប្រើប្រាស់​គ្រាប់​ពិត​បាញ់​នៅកន្លែង​ក្រោម​ជង្គង់​ ​។​ ​កន្លងទៅ​ ​ប៉ូលិស​មី​យ៉ា​ន់​ម៉ា​ ​រួម​ទាំង​ក្រុម​គ្រួសារ​ ​ប្រមាណ​១​០​០​នាក់​បាន​គេច​ខ្លួន​ទៅ​ឥណ្ឌា​ ​ចាប់តាំង​ពី​រដ្ឋប្រហារ​មក​ ​។​

បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ឥណ្ឌា​នោះ​ ​អ្នកភៀសខ្លួន​ភាគច្រើន​ត្រូវ​បាន​ស្នាក់​នៅ​ក្នុង​រដ្ឋ​មី​ហ្សូ​រ៉ា​ម​ ​។​ ​ពាក់ព័ន្ធ​នឹង​អ្នកភៀសខ្លួន​ទៅ​ឥណ្ឌា​នេះ​ ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ាក​៏​ធ្លាប់​ស្នើ​អ្នក​បញ្ជូន​អ្នក​ទាំងនោះ​ត្រលប់​មកវិញ​ផង​ដែរ​ ​។​ ​ចំណែក​រដ្ឋ​ម​ន្រ្តី​មហាផ្ទៃ​រដ្ឋ​ ​មី​ហ្សូ​រ៉ា​ម​ ​បាន​អះអាង​ថា​ ​អាជ្ញាធរ​នឹង​សម្រេច​លើ​បញ្ហា​បញ្ជូន​ជនភៀសខ្លួន​ត្រលប់​ទៅវិញ​ ​បន្ទាប់ពី​ទទួល​បាន​ការណែនាំ​ពី​រដ្ឋាភិបាល​ទីក្រុង​ញូដេ​លី​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner