​មន្ទីរ​បញ្ចកោណ​អនុម័ត​អោយ​ពន្យារពេល​កាត់បន្ថយឆ្មាំ​ការពារ​ជាតិ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ខណៈ​ ​F​B​I​ ​ទើប​បញ្ចេញ​វីដេអូ​ជន​សង្ស័យ​ដាក់​បំ​ផ្ទុះ​គ្រាប់បែក​នៅ​វិមាន​សភា

​អាមេរិក​៖​ ​មន្ទីរ​បញ្ចកោណ​នៅ​ថ្ងៃអង្គារ​នេះ​បាន​អនុម័ត​លើ​សំណើ​អោយ​បន្ត​រក្សាទុក​កងកម្លាំង​ឆ្មាំ​ការពារ​ជាតិប្រមាណ​២​ពាន់​៣​រយ​នាក់​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ដើម្បី​ជួយការ​ពារ​វិមាន​សភា​សម្រាប់​រយៈពេល​ពីរ​ខែ​បន្ថែម​ទៀត​ ​ខណៈ​ដែល​ចំនួន​នេះ​ ​គឺ​ប្រហែល​ពាក់កណ្តាល​នៃ​កង​ឆ្មាំ​ការពារ​ជាតិ​ចំនួន​៥​ពាន់​២​រយ​នាក់​ ​ដែល​កំពុង​ឈាម​ល្បាត​នៅ​វិមាន​កា​ពី​តូ​ល​ ​។​

ការ​អនុម័ត​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ចំ​ពេល​ដែល​ទីភ្នាក់ងារ​ ​F​B​I​ ​បាន​បញ្ចេញ​វីដេអូ​ជន​សង្ស័យ​ដែល​បាន​ដាក់គ្រាប់​បែក​បំពង់​នៅក្បែរ​គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​ (​D​NC) ​និង​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​សាធារណរដ្ឋ​ (RNC) ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​មួយថ្ងៃ​មុន​ការវាយប្រហារ​ដ៏​សាហាវ​នៅ​ថ្ងៃ​ទី​៦​ ​ខែ​មករា​ ​លើ​វិមាន​សភា​អាមេរិក​ ​។​

​ទីភ្នាក់ងារ​ ​F​B​I​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​ការិយាល័យ​របស់​ ​F​B​I​ ​បាន​ចេញផ្សាយ​ព័ត៌មាន​ ​និង​វីដេអូ​ថ្មី​ ​ពាក់ព័ន្ធ​នឹង​គ្រាប់​ ​បែក​បំពង់​ដែល​ត្រូវ​បាន​ដាក់​នៅ​សង្កាត់​ ខេ​ប​ភី​ថល​ ​ហ៊ី​ល​ ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ ​កាលពី​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​កំពុង​ស្វែងរក​ព័ត៌មាន​បន្ថែម​ពី​សាធារណជន​ ​។​ ​ទីភ្នាក់ងារ​ ​F​B​I​ ​និយាយ​ថា​ ​ខ្លួន​កំពុង​ធ្វើការ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ ​ហើយ​កំពុង​ផ្តល់​ប្រាក់​រង្វាន់​១​០​ម៉ឺន​ដុល្លារ​សម្រាប់​ព័ត៌មាន​ដែល​ឈាន​ដល់​ការកំណត់​អត្តសញ្ញាណ​ ​និង​ការ​កាត់ទោស​បុគ្គល​នោះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner