ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ

អត្ថបទដោយ៖
AMS

កម្ពុជា២០៥០៖ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។

ពិភពលោកទាំងមូលកំពុងតែទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាពិសេសបណ្តាប្រទេសក្រីក្រដែលពឹងផ្អែកទៅលើវិស័យកសិកម្ម នៅក្នុងនោះកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក ដែលជាប់ចំណាក់ថ្នាក់លេខ១៣នៅក្នុងចំណោម១៨១ប្រទេស។

របាយការណ៍នៅឆ្នាំ២០១៩កម្ពុជាបានរង់ការខាតបង់៥៤២លានដុល្លាពីការប្រែប្រួលអាកាសធាតុដែលស្មើរនឹង២ភាគរយនៃGDPជាតិ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះហានិភ័យនៃការប្រែប្រួលអាកាសធាតុ (ទឹកជំនន់និងគ្រោះរាំងស្ងួត) ដោយសារសមត្ថភាពបន្ស៊ាំខ្លួនទាប។ ឧទាហរណ៍ទឹកជំនន់ឆ្នាំ ២០១១ សរុបនៃការខូចខាតនិងការបាត់បង់មានចំនួន ៣៥៦ លានដុល្លារសហរដ្ឋអាមេរិក ទឹកជំនន់ឆ្នាំ២០១៣ បានប៉ះពាល់ដល់គ្រួសារចំនួន ៣៧៧.៣៥៤ គ្រួសារនិងមនុស្ស ១.៨ លាននាក់រស់នៅក្នុងខេត្តចំនួន២០ (NCDM, 3013)។

ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាបានរិះរកគ្រប់មធ្យោបាយ និង សហការណ៍ជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការនានា ក៏ដូចជាស្ថាប័ន ពាក់ព័ន្ធដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ។

វាគ្មិន៖ លោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាអនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី

ប្រធានផលិត និង សម្របសម្រួល: ឡាក់ លីលី
សហការគាំទ្រដោយ: AMS និង AVI
ផលិតដោយ: LNN 

សូមគោរពអរគុណ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner