កូវីដ១៩៖ ថៃឆ្លងថ្មីចំនួន១៣៤នាក់ទៀត បាងកកច្រើនជាងគេ នៅថ្ងៃសុក្រនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃហៅកាត់ថា CCSA នៅថ្ងៃសុក្រទី២៦ មីនា ២០២១នេះ បានប្រកាសពីករណីវិជ្ជមានជំងឹកូវីដ១៩ ចំនួន១៣៤នាក់បន្ថែមទៀត ភាគច្រើនគឺជាការឆ្លងក្នុងសហគមន៍ ខណៈមាន៦នាក់ជាអ្នកដំណើរពីក្រៅប្រទេស។
ក្នុងចំណោមនេះ ក្រុងបាងកកឆ្លងច្រើនជាងគេ ពោលគឺមានរហូតដល់៨២នាក់ ប៉ុន្តែក៏មានអ្នកជំងឺ៦៨នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ នៅថ្ងៃនេះ។
គិតត្រឹមថ្ងៃទី២៦ មីនានេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុប២៨៥៧៧នាក់ ព្យាបាលឲ្យជាសះស្បើយ ២៧០៣២នាក់ នៅសល់អ្នកជំងឺ១៤៥៣នាក់កំពុងសម្រាកព្យាបាល ហើយស្លាប់មានចំនួន៩២នាក់៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ