បង្ក្រាបផលិតផលសាច់ជ្រូក៤,៥តោនដែលលួចនាំចូល និងដឹកជញ្ជូនខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្ក្រាបផលិតផលសាច់ជ្រូក៤,៥តោនដែលលួចនាំចូល និងដឹកជញ្ជូនខុសច្បាប់
ព័ត៌មាន 06/05/2020

បង្ក្រាបផលិតផលសាច់ជ្រូក៤,៥តោនដែលលួចនាំចូល និងដឹកជញ្ជូនខុសច្បាប់

បន្ទាយមានជ័យ ៖ មន្ត្រីសមត្ថកិច្ចគយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាបផលិតផលសាច់ជ្រូក៤,៥តោន ដែលលួចនាំចូលពីប្រទេសថៃនិងដឹកជញ្ជូនខុសច្បាប់ក្នុងប្រទេសកម្ពុជា។កាលពីអាធ្រាត្រថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ លើផ្លូវជាតិលេខ៥នៅភូមិ/សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយរសៀលថ្ងៃដដែលបាននាំទៅកម្ទេចចោល។

Advertisement

លោកឡេង សុភ័ក្ត្រា មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ឬហៅថាគយចល័តក្រសួង(នៅខេត្តបន្ទាយមានជ័យ) នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពជានិងលោកតោ មេសា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២០ថា ៖ ផលិតផលសាច់ជ្រូកនោះបានផ្ទូកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿងដែលបើកបរពីព្រំដែនថៃមកក្នុងខេត្តបន្ទាយមានជ័យ។
 ការឆែកឆេរក្នុងរថយន្តបានរកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីជ្រូកនិងគ្រឿងក្នុងជ្រូកចំនួន៧៥កេសស្មើនឹងទម្ងន់៤.៥០០គីឡូក្រាម។
ពោលគឺសកម្មភាពស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបានសកម្ម ធ្វើឡើងទោះក្នុងកាលៈទេសៈនៃការឆ្លងរីករាលជម្ងឺកូវីត១៩ ក៏ដោយ ។

ក្រោយធ្វើកំណត់ហេតុ ហើយហៅអ្នកបើករនិងម្ចាសរថយន្តមកធ្វើកំណត់ហេតុ ហើយប្រគល់ទទួល រួចនាំទៅរណ្តៅកប់និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។ ចំណែកលោកហ៊ុយ ទូច  អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងដែរថា ការបង្ក្រាបបានផលិតសាច់ជ្រូកខាងលើ គឺទី១ ជាការនាំចូលអត់ច្បាប់អនុញាតិនិងខុសនឹងសារាចរលេខ០៧ របសើរាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគឺនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀង ឬដោយខុសច្បាប់ ។ ទី២ ការដឹកជញ្ជូនក្នុងប្រទេសកម្ពជាដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ និងទី៣  វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកបរិភោគ ៕ធ.ដ

ដោយ៖ ឃិន គន្ធា

Kien Sereyvuth

IT Technical Support

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា