COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៧២លាននាក់ ក្នុងនោះស្លាប់ជាង២៦ម៉ឺននាក់ និងជាសះស្បើយជាង១.២លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៧២ម៉ឺន៦ពាន់៦៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៥ម៉ឺន៨ពាន់២៩៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន២៤ម៉ឺន១ពាន់៩០៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៧ពាន់៦៣៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន២ពាន់២៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦២៨នាក់ ។
២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៥៦១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៦១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៤ពាន់៧១៨នាក់ ។
៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៣ពាន់១៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៣១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨ម៉ឺន៥ពាន់២៣១នាក់ ។
៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១៩ម៉ឺន៤ពាន់៩៩០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៤២៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។
៥-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន៥៥១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៥ពាន់៥៣១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន២ពាន់៧៣៦នាក់ ។
៦-អាល្លឺម៉ង់ ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៧ពាន់៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៩៩៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៥ពាន់១០០នាក់ ៕ធ.ដ