​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រិះគន់​ប្រទេស​អ្នកមាន​ ​ដែល​ស្ដុក​ទុក​វ៉ាក់សាំង​សម្រាប់​តែខ្លួន​ឯង

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ (UN) ​បាន​រិះគន់​បណ្ដា​ប្រទេស​អ្នកមាន​ៗ​ ​សម្រាប់​ការ​ស្ដុក​ទុក​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដោយ​លោក​ចាត់ទុកថា​ ​ជា​ទង្វើ​គិតតែពី​ប្រយោជន៍​ខ្លួនឯង​។​

​លោក​ ​Ant​on​i​o ​Gut​err​e​s ​បាន​រិះគន់​បែប​នេះ​ ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ CBC ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ដោយ​លោក​អគ្គលេខាធិការ​បាន​និយាយចំៗ​ថា​ ​បណ្ដា​ប្រទេស​អ្នកមាន​មួយ​ចំនួន​ ​គិតតែពី​ប្រយោជន៍​ខ្លួន​ ​តាមរយៈ​ការ​ស្ដុក​ទុក​វ៉ាក់សាំង​នៅ​ក្នុងស្រុក​ ​លើស​ពី​តម្រូវ​ការ​របស់​ប្រជាជន​ខ្លួនឯង​។​

​លោក​ ​Ant​on​i​o ​Gut​err​e​s ​បញ្ជាក់​ដែរ​ថា​ ​យន្ត​ការ​កូ​វ៉ា​ក់​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​កំពុង​ជួប​ការលំបាក​ ​នៅ​ក្នុង​ការចែក​ចាយ​វ៉ាក់សាំង​ ​ទៅដល់​បណ្ដា​ប្រទេស​ក្រីក្រ​ ​ដោយសារតែ​ភាព​អាត្មានិយម​ ​គិតតែពី​ប្រយោជន៍​ខ្លួនឯង​តែម្ដង​ ​ដូច្នេះ​ហើយ​ទើប​លោក​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​អ្នកមាន​ៗ​ ​កុំ​ស្ដុក​ទុក​វ៉ាក់សាំង​លើស​ពី​តម្រូវ​ការ​របស់​ខ្លួន​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner