បុរសម្នាក់ដើរកាត់ស្មៅ ជាន់ម៉ីនបណ្តាលដាច់ជើងរងរបួសធ្ងន់
កំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់នៅពេលដើយកាត់ស្មៅជាន់ម៉ីន បណ្តាលអោយផ្ទុះដាច់ប្រអប់ជើងរងរបួសធ្ងន់។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងម៉ោង២ និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះកើត មានករណីជាន់មីន១លើកកើតឡើងនៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង បានអោយដឹងនៅរសៀលថ្ងៃនេះថាជនរងគ្រោះមានឈ្មោះ កុង ប៊ុនធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅចំណុច អូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានដើរកាត់ស្មៅដោយ(ម៉ាស៊ីនកាត់ស្មៅ) បណ្តាលអោយដើរជាន់ម៉ីនផ្ទុះត្រូវជើងខាងស្តាំ បែកម្រាមមេជើងស្តាំ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ។ សូមបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ២០២០ ករណីជាន់ម៉ីននេះកើតមានពីករណីនៅក្នុងស្រុកវាលវែងនេះផងដែរ៕ ដោយ៖ សុក្ខារិន