កីឡាការិនីរូបស្រស់ ហេង សុគន្ធនីតា អះអាងថា ទោះមមាញឹកក្នុងការសិក្សាយ៉ាងណា ក៏នៅតែបន្តអាជីពជាអ្នកប្រណាំងម៉ូតូ

កីឡាការិនីរូបស្រស់ វ័យ១៨ឆ្នាំ បច្ចុប្បន្នរស់នៅ រាជធានីភ្នំពេញ ហេង សុគន្ធនីតា អះអាងថា ខ្លួនទោះមមាញឹកក្នុងការសិក្សាយ៉ាងណា ក៏នៅតែបន្តអាជីពជាអ្នកប្រណាំងម៉ូតូដែរ ពីព្រោះជាក្តីស្រម៉ៃ ។


ថ្លែងទាំងទឹកមុខញញឹម និងជំនឿចិត្តបែបនេះ ប្រាប់អ្នកព័ត៌មាន បន្ទាប់ពីនាងបង្ហាញវត្តមានចូលរួមប្រណាំង ក្នុងព្រឹត្តិការណ៍ Total Race Cup ដែលរៀបចំដោយក្រុមការងារ Kara កម្ពុជា ។


យុវតី ហេង សុគន្ធនីតា អះអាងថា ប្រមាណជា៣ឆ្នាំមកហើយ ដែលនាងបានចូលប្រឡុកក្នុងអាជីពជាអ្នកប្រណាំងម៉ូតូ ព្រឹត្តិការណ៍ធំៗនៅក្នុងស្រុក ដោយមានការជម្រុញលើកទឹកចិត្តពីឱពុកផង បូករួមទាំងក្តីបំណងចង់បង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិ នាថ្ងៃអនាកត ដើម្បីឲ្យអន្តរជាតិភ្ញាក់ផ្អើលថា កម្ពុជាក៏មានកីឡាការិនីផ្នែកកីឡាប្រណាំងម៉ូតូ ដូចបណ្តាប្រទេស នៅលើពិភពលោកដែរ ។

គួររំលឹកថា កីឡាការិនីប្រណាំងម៉ូតូរូបស្រស់ ហេង សុគន្ធនីតា បានចូលហ្វឹកហាត់ជិះម៉ូតូប្រណាំងនេះ ចាប់តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ។ ដោយទទួលបានការជម្រុញលើកទឹកចិត្ត និងចង់ក្លាយជាអ្នកប្រណាំងអាជីពដូចឪពុករបស់ខ្លួនដែរ ជាពិសេសដើម្បីដឲសម្រេចក្តីស្រម៉ៃចង់ក្លាយជាកីឡាការិនីប្រណាំងម៉ូតូតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner