កម្ពុជានាំស្រូវ និងអង្ករចេញបានជាង២លានតោនក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី១មេសាឆ្នាំ២០២១ បានឲ្យដឹងថា លទ្ធផលនៃការនាំស្រូវ និងអង្ករចេញរបស់កម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១មានចំនួន២លាន២ម៉ឺន៧ពាន់៤៦៧តោន។ តាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) លទ្ធផលនៃការនាំចេញស្រូវក្នុងរយៈពេល៣ខែឆ្នាំ២០២១ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ មានចំនួនសរុប១លាន៨សែន៧ម៉ឺន៣ពាន់៧៧៩តោន ពោលគឺកើនឡើងចំនួន ៩សែន៩ម៉ឺន៨ពាន់២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន៨៧ម៉ឺន៥ពនា់៤៨២តោនតែប៉ុណ្ណោះ។

ក្នុងចំណោមស្រូវទាំងជាង១លាន៨សែនតោននោះ គឺការនាំចេញផ្លូវការមានចំនួន ៦៥ម៉ឺន៨ពាន់៣៥០តោន កើនឡើង ៦៣ម៉ឺន២ ពាន់២៥០តោន ដែលការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួនតែ ២ម៉ឺន៦ពាន់១០០តោនប៉ុណ្ណោះ និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១លាន២សែន១ម៉ឺន៥ពាន់៤២៩តោន គឺកើនឡើង៣៦ម៉ឺន៦ពាន់៤៧តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ចំពោះលទ្ធផលនៃការនាំចេញអង្ករវិញ បរិមាណអង្ករនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥ម៉ឺន៣ពាន់៦៨៨តោន ដែលមានការថយចុះចំនួន ៧ម៉ឺន៧ពាន់២៦០តោន តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣ម៉ឺន៩៤៨តោន។ ដោយឡែកការនាំចេញអង្ករក្នុងខែមីនាឆ្នាំ២០២១ មានចំនួន ៧ម៉ឺន៧ពាន់៤៦៦តោន មានការថយចុះចំនួន ១ម៉ឺន៦ពាន់៩៨៣តោន តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩ម៉ឺន៤ពាន់៤៤៩តោន ។

របាយការណ៍បានបង្ហាញថា ក្នុងចំណោមអង្ករនាំចេញ១៥ម៉ឺន៣ពាន់៦៨៨តោននោះ មានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០ម៉ឺន៧ពាន់៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤ម៉ឺន៣ពាន់៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ពាន់៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល, ផ្កាម្លិះមានចំនួន ៥ម៉ឺន៧ពាន់៧១៤តោន ស្មើនឹង ៣៧,៥៥% ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ទិសដៅចំនួន ៤១ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨ម៉ឺន៥ពាន់៣៧០តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ១ម៉ឺន៦ពាន់៦៦តោន ប្រទេស ម៉ាឡេស៊ីឈរលំដាប់ទី៣ មានចំនួន ១ម៉ឺន៧៩៦តោន ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner