អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ក្នុងឃុំសាមឃួយ ស្រុកសេសាន៕(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្ដម ម៉ុម សារឿន គណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និង ផលិតកូនត្រីពូជ  នៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល ជូនដល់ក្រុមកម្មករនៅការដ្ឋាន ដើម្បីជាការលើកទឹកក្នុងការខិតខំប្រឹងប្រែងបំពេញការងារ។

ឯកឧត្ដម ម៉ុម សារឿន គណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះយ៉ាងយូរត្រឹមចុងឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ថានីយ៍មួយនេះនឹងលិចចេញជារូបរាងឡើង ហើយយើងទាំងអស់គ្នាសង្ឃឹមថាស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅស្ទឹងត្រែងឡើងវិញផងដែរ។

តាមការបញ្ជាក់របស់លោកប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ(ដំណាក់កាលទី៣)សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner