​ប្រធានាធិបតី​បារាំង​បញ្ជា​អោយ​បិទ​សាលារៀន​ទាំងអស់​ទូទាំង​ប្រទេស​រយៈ​ពេល៣​ស​ប្តាហ៍ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី​៣​នៃ​ការ​ចម្លង​វី​រុ​ស​ ​Co​v​i​d​-19

​បារាំង​៖​ ​ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​ចេញ​បទបញ្ជា​អោយ​មានការ​បិទ​សាលារៀន​ទូទាំង​ប្រទេស​រយៈពេល​៣​ស​ប្តាហ៍ ​ចំ​ពេល​ដែល​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វី​រុ​ស​កូរ៉ូ​ណា​រលក​ទី​៣​ ​បាន​បង្កើន​សម្ពាធ​ទៅលើ​មន្ទីរពេទ្យ​ ​។​

នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រទេសជាតិ​ ​លោក​ ​ម៉ា​ក្រុង​ ​បាន​គូស​បញ្ជាក់​ថា​ ​យើង​នឹង​មិន​អាច​គ្រប់គ្រង​ឡើយ​ ​ប្រសិនបើ​យើង​មិន​ធ្វើសកម្មភាព​ឥឡូវ​ទេ​នោះ​ ​លោក​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​គឺ​មាន​ភាព​ចាំបាច់​ ​ខណៈ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​កំពុង​កើន​ឡើង​ ​។​ ​ស្ថិត​ក្រោម​ការ​រឹតត្បិត​ខាងលើ​នេះ​មនុស្ស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅក្រៅ​សម្រាប់​ការ​លំហែ​ ​ប៉ុន្តែ​នៅ​ចម្ងាយ​១​០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ​ ​និង​មិន​ត្រូវ​ជួបជុំគ្នា​ទេ​។​ ​ហាង​មិន​ចាំបាច់​ភាគច្រើន​ក៏​ត្រូវ​បិទ​ដែរ​ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១​៩​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ​បារាំង​ ​បាន​កើន​ឡើង​លើស​៥​ពាន់​នាក់​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ​ ​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​លើកដំបូង​ក្នុងរយៈពេល​១​១​ខែ​ ​ដែល​តួលេខ​មាន​ក​ម្រិ​ត​ខ្ពស់​បែប​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner