សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយវីរភាពដ៏អង់អាច និង ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារ ជម្នះរាល់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩។

សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រោមមគ្គុទ្ទេសក៍ប្រកបដោយ ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយគន្លឹះលើវិស័យសំខាន់ៗត្រូវបានកែលំអ និងវិធានការជាក់ស្តែងចាំបាច់នានា ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាគាំទ្រដល់សុខុមាលភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងគោលដៅរួមចំណែកធានាបានរឹងមាំនូវសន្តិសុខ និងស្ថិរភាពជាតិ ដោយ ឈរលើស្មារតីតម្កល់ជាអាទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានគោរពបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner