ជំនួយ​វ៉ាក់សាំង​ជាង​៨​០​ម៉ឺន​ដូ​ស​របស់ ​WHO​ ​ជំហាន​ដំបូង​ ​បញ្ជូន​ដល់​វៀតណាម​ហើយ​ ព្រឹកមិញ​!

ទីបំផុត​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ជា​ជំនួយ​របស់​យន្ត​ការ​ ​Co​v​a​x (កូ​វ៉ា​ក់) ​របស់​អង្គការសុខភាព​ពិភពលោក​ ​ជំហាន​ដំបូង​ ត្រូវ​បាន​បញ្ជូន​ទៅដល់​ប្រទេស​វៀតណាម​ហើយ​ ​ដោយ​យន្តហោះ​ដឹក​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ជាង៨០ម៉ឺនដូសបាន​ចុះចត​នៅ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ ​No​i​ B​a​i​ ​ក្នុង​ក្រុង​ហាណូយ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​ ​មេសា​ ​២​០​២​១​នេះ​។​

​វ៉ាក់សាំង​៨​១​១​២​០​០​ដូ​សត្រូវ​បាន​បញ្ជូន​ទៅ​វិទ្យាស្ថាន​អនាម័យ​និង​រោគរាតត្បាត​ ​សម្រាប់​ស្តុក​ទុក​ ​រង់ចាំ​ការណែនាំ​ពី​ការ​ចែករំលែក​របស់​​​ក្រសួងសុខាភិបាល​។​ ​វៀតណាម​ត្រូវ​បាន​គេ​សន្យា​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​៣​០​លាន​ដូ​ស​ ​ក្រោម​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ​ជា​យន្ត​ការ​ពិភពលោក​ក្នុង​ការ​អភិវឌ្ឍ​ ​ផលិត​ ​និង​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជួយ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ខ្លួន​។​ តាមពិត ត្រូវទទួលបានច្រើនជាងនេះ តាំងពីចុងខែមីនាមកម្ល៉េះ តែជួបញ្ហាដឹកជញ្ជូន ទើបទទួលបានតែត្រឹមចំនួននេះ។

​កាលពី​ខែកុម្ភៈ​ ​វៀតណាម​ក៏​ធ្លាប់​បាន​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ដែរ​ ​ប៉ុន្តែ​ជា​ការ​បញ្ជាទិញ​ ​ក្នុងចំណោម​៣​០​លាន​ដូ​ស​ដែល​ខ្លួន​បាន​បញ្ជាទិញ​ពី​អ្នក​ផលិត​ ​ហើយ​វៀតណាម​បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ ​តាំងពី​ថ្ងៃ​ទី​៨​ ​មីនា​។​ ​បុគ្គលិក​ជួរមុខ​ ​និង​ពលរដ្ឋ​វៀតណាម​ជាង​៥​ម៉ឺន​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ដូ​ស​ដំបូង​ ​មកទល់​ពេលនេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner