រដ្ឋបាលខេត្តបាត់ដំបង គ្រោងដាក់ឲ្យដំណើរការស្ពានថ្មថ្មីមុខសាលាខេត្ត ជាបណ្តោះអាសន្ន

ក្រោយពីការសាងសង់រួចរាល់ជាស្ថាពរ និងរង់ចាំពេលវេលាសមស្របដើម្បីសម្ពោធដាក់ឲ្យដំណើរនូវស្ពានថ្មថ្មី១៣មករា ដែលសាងសង់ទន្ទឹមគ្នាជាមួយស្ពានថ្មចាស់ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង ដែលមកទល់ពេលនេះមានចំណាស់ជាង១០០ឆ្នាំហើយនោះ។ ក្នុងនោះអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបងគ្រោងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ក្នុងការបើកឲ្យធ្វើចរាចរណ៍លើស្ពានថ្មថ្មីមួយនេះ ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែល
កាន់តែកៀកខិតចូលមកដល់ឆាប់ខាងមុខនេះ។

ការលើកឡើង របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងរដ្ឋបាលខេត្ត ជាមួយនិងឯកឧត្តម អស់
លោក ដែលជាថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនិងកម្លាំងសមត្ថកិច្ចជំនាញ នៅរសៀលថ្ងៃទី០១ខែមេសាឆ្នាំ២០២១នេះ។ក្នុងគោលបំណងផ្តោតសំខាន់ ក្នុងការរៀបចំកែលម្អឲ្យប្រសើរឡើងបន្ថែមទៀតទាំងសណ្តាប់ធ្នាប់ការធ្វើចរាចរទៅមក ការដាក់ស្លាកសញ្ញាចរាចរណ៍ ការកំណត់កែប្រែ ផ្លូវមួយចំនួនជា “ផ្លូវឯកទិស”និងស្ពានចំនួន០២ កំណត់ជាស្ពានធ្វើចរាចរណ៍ជា “ស្ពានឯកទិស” ក្នុងនោះគឺមានស្ពានថ្មសម្តេចតេជោហ៊ុនសែន ដែលស្ថិតនៅមុខរតនាគារខេត្តដោយកំណត់ពីការធ្វើចរាចរណ៍ ឆ្លងស្ពាននេះបាន គឹកំណត់ការឆ្លងស្ពានមកពីទឹសតាដំបងក្រញូង។គ្រប់យានជំនិះបើកបរ អាចឆ្លងស្ពា
នថ្មសម្តេចតេជោ ដោយមកពីទឹសខាងកើត ឆ្លងទៅទឹសខាងលិច។

អ្នកមកពីទិសខាងលិច មិនអាចបើករឆ្លងស្ពានថ្មសម្តេចតេជោទៅទឹសខាងកើតបានទៀតទេ។ ដោយស្ពានថ្មសម្តេចតេជាជាស្ពានឯកទឹស សម្រាប់អ្នកបើកបរមកពីទឹសខាងកើតធ្វើដំណើរឆ្លងមកទិសខាងលិច។ ចំពោះអ្នកបើកបរយានជំនិះគ្រប់ប្រភេទដែលមកពីទិសខាងលិចបើចង់ឆ្លងទៅទិសខាងកើត គឺអាចឆ្លងបាន ដោយធ្វើដំណើរឆ្លងស្ពានថ្មថ្មី១៣មករា នៅមុខសាលាខេត្តដែលជាស្ពានឯកទឹសក្នុងការធ្វើដំណើរបើកបរឆ្លងយានជំនិះគ្រប់ប្រភេទ ឆ្ពោះទៅទិសខាងកើត និងទៅកាន៎គោលដៅផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឲ្យមន្ទីរជំនាញ និងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងពិនិត្យពិចារណាលើខ្លឹមសាររួមនៃចំណុចសំខាន់ៗ ដើម្បីជាគន្លឹះពិចារណាធ្វើការកែលម្អឲ្យបានប្រសើរទៀត។ជាពិសេស ការដាក់ស្លាកសញ្ញាពីការកំណត់ “ស្ពានឆ្លងឯកទឹស” និងស្លាកសញ្ញាការហាមឃាត់ពីការធ្វើចរាចរណ៍ទៅមក។ និងការដាក់កម្លាំងសមត្ថកិច្ចជំនាញ ដើម្បីធ្វើការទប់
ស្កាត់ ពីការបើកបរដោយមិនគោរព ស្លាកសញ្ញាចរាចរណ៍ ការបើកបរដោយល្មើសស្លាកហាមឃាត់ដែលត្រូវឆ្លងតាមទឹសសញ្ញាបានកំណត់ជាដើម…។ល។

បើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថាក្នុងកិច្ចប្រជុំនេះ អាជ្ញាធរខេត្តបាត់ដំបង គ្រោងដាក់ស្ពានថ្មថ្មី១៣មករា ដែលទើបតែសាងសង់រួចរាល់នេះ និងដាក់ឲ្យធ្វើចរាចរណ៍ នៅមុនបុណ្យចូលឆ្នាំថ្មីឆាប់ៗខាងមុខនេះ។ហើយស្ពានថ្មចំនួន០២ ត្រូវបានកំណត់ជាស្ពានឆ្លង”ឯកទឹស” ផងដែរ។ដោយកំណត់ស្ពានថ្មសម្តេចតេជោសែនជាស្ពានឯកទិស
ក្នុងការបើកបរឆ្លងមកពីទិសខាងកើត (ជាស្ពានចូល)ក្នុងខេត្ត។ដោយឡែក ស្ពានថ្មថ្មី១៣មករា នៅមុខសាលាខេត្តបាត់ដំបង ជាស្ពានឯកទិសបើកបរឆ្លងពីទិសខាងលិចចេញទៅទឹសខាងកើត (ជាស្ពានចេញ)ក្រៅខេត្ត៕ អ៊ុក សំអាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner