ក្រុមយុវជន ខ៤ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋខ្វះខាតដែលប៉ះពាល់ដល់ជីវភាពដោយសារបញ្ហាជំងឺកូវីដ-១៩ នៅស្រុកកណ្តាលស្ទឹង

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហុីង សុខលាភ ទីប្រឹក្សាក្រុមយុវជន ខ៤ និងឯកឧត្តម ណុប រតនៈ ប្រធានប្រតិបត្តិ ក្រុមយុវជន ខ៤ ព្រមទាំងសមាជិក សមាជិកា និងដោយមានការចូលរួមពីលោក អ៊ូច សៅវឿន អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃសៅរ៍ ១១កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវ នឹង ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេទៅចែកជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ឯកឧត្តម ណុប រ័ត្ននិមល បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ជូនបងប្អូនប្រជាពលរដ្ឋខណៈដែលប្រទេសកម្ពុជា និងពិភពលោកត្រូវបានវាយលុកដោយសារជំងឺកូវីដ-១៩ ។

ឯកឧត្តម បានលេីកយកបញ្ហាថ្មីៗជម្រាបជូនលោក យាយ លោកតា បងប្អូនប្រជាពលរដ្ឋថា៖ ជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈដែលមានចំនួនអ្នកឆ្លងរហូតដល់ជាង៣លាននាក់ និងអ្នកស្លាប់រហូតដល់ជាងម្ភៃម៉ឺននាក់នៅទូទាំងពិភពលោកប៉ុណ្ណោះទេ  ប៉ុន្តែវាថែមទាំងមានវិបត្តិធ្ងន់ធ្ងរប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងវិស័យជាច្រេីនទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមាន  និងមនុស្សរាប់សិបលាននាក់បាត់បង់ការងារដោយសារបញ្ហាជំងឺកូវីដ-១៩  នេះផងដែរ។

ឯកឧត្តម បានបន្តទៀតថា៖ ក្នុងគ្រាដ៏លំបាលនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រកបដោយគតិបណ្ឌិតបានចាត់វិធានការបន្ទាន់  និងទាន់ពេលវេលាឆ្លេីបតបទៅនឹងការរាលដាលជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច  ដោយបានបានដាក់ចេញនូវគោលនយោបាយព្រមជាមួយនឹងដំណោះស្រាយជាច្រេីនលេីបញ្ហាសេដ្ឋកិច្ច និងសុខភាពសាធារណៈដោយបានដាក់ចេញនូវបទបញ្ជា  សេចក្តីសម្រេច  និងវិធានការនានាដេីម្បីបង្ការ  ទប់ស្កាត់ ការពារការរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ។

ក្នុងឱកាសនោះឯកឧត្តម បានសំណូមពរលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច ថ្វីត្បិតតែកម្ពុជាមានការឆ្លងត្រឹមតែ១២២ ករណី និងបានព្យាបាលជាសះស្បេីយរហូតដល់១២០នាក់  ស្ទេីរតែ១០០%ក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលបានព្រមានថា៖  កម្ពុជា ស្ថិតលេីភ្លេីងស្តុបពណ៌លឿងនៅឡេីយមានន័យថាស្ថិតលេីដំណាក់កាលផុយស្រួយ និងអាចមានរលកទី២នៃការឆ្លងជំងឺនេះសារជាថ្មី ព្រោះពុំទាន់មានសញ្ញាណធូរស្បេីយជំងឺនេះនៅលេីពិភពលោកនៅឡេីយ ។

សូមបងប្អូនកុំមានការធ្វេសប្រហែសឱ្យសោះ ប្រែក្លាយការភ័យខ្លាចទៅជាការប្រុងប្រយ័ត្នខ្លួន ឱ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការអនាម័យនានាដែលដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner