សេចក្តីជូនដំណឹងស្ដីពីការបើកដំណើរការចេញ-ចូលឡើងវិញ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទូទៅមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយសារករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប រដ្ឋបាលខេត្តបានសម្រេចដាក់ចេញវិធានការបិទការចេញចូលភូមិសាស្ត្រ និងទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្ត-សៀមរាប។

មកទល់ពេលនេះ អ្នកពាក់ព័ន្ធទាំងនោះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ទាំងបួនលើក ដូចនេះ រដ្ឋបាលខេត្ត សម្រេចបើកដំណើរការចេញចូលឡើងវិញ ក្នុងភូមិគោកត្នោត សង្កាត់-គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ នៅទីតាំងខាងលើដែលធ្លាប់បានយកសំណាក និងទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ នាពេលកន្លងមក នៅក្នុងភូមិសាស្ត្រខាងលើ ត្រូវបន្តការធ្វើចត្តាឡីស័កដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ រយៈពេល១៤ថ្ងៃបន្តទៀត។

ទន្ទឹមនឹងនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តការរាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី-ខេត្ត។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner