ទាន់ហេតុការណ៍! ផ្ទុះកូវីដ១៩ក្នុងគុកនៅ​ថៃ ឆ្លងអ្នកទោសជិត១០០នាក់ មន្ត្រីជាង២០នាក់

ក្រសួងមហាផ្ទៃប្រទេសថៃបានឲ្យដឹងថា មានមនុស្ស១១២នាក់នៅក្នុងពន្ធនាគារមួយ ក្នុងខេត្តណារ៉ាត់ធីវ៉ាត់បានវិជ្ជមានកូវីដ១៩ នេះបើតាមអាជ្ញាធរខេត្តបញ្ជាក់ ចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃអាទិត្យនេះ។ បើតាមឯកសារផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ អ្នកឆ្លងទាំង១១២នាក់ រួមមានមន្ត្រី២៣នាក់ អ្នកទោស៨៨នាក់ និងពេទ្យម្នាក់។ អ្នកឆ្លងថ្មីទាំងនេះស្ថិតក្នុងចំណោមអ្នកទោសសរុប២៣៣៤នាក់ និងមន្ត្រី៩៧នាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner