ពលករម្នាក់ បានធ្វើអត្តឃាដដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកពេលស្នាក់នៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកម្រិត១ស្រុកបវេល នៃអនុវិទ្យាល័យបវេល-សាមគ្គី

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ខែមេសា២០២១នេះថា៖ នៅវេលាម៉ោង០៦និង២៥នាទីព្រឹកថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១នេះ  ត្រូវបានបងប្អូនពលករសម្រាកធ្វើចត្តាឡីស័កក្នុង មណ្ឌលចត្តាឡីស័កកម្រិត១ស្រុកបវេល បានប្រទះឃើញបុរសម្នាក់បានធ្វើអត្តឃាដចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក នៃមណ្ឌលចត្តាឡីស័កខាងលើ។

     ជនរងគ្រោះដែលពលករម្នាក់បានប្រទះឃើញ នេះ មានឈ្មោះ នី ម៉ាប់ ភេទប្រុស អាយុ ៤៧ឆ្នាំ បានចងកសម្លាប់ខ្លួន ស្លាប់នៅក្នុងបន្ទប់ទឹក…។  បើតាមការពិនិត្យសាកសពជនរងគ្រោះ ពលករឈ្មោះ នី ម៉ាប់ មានទីលំនៅភូមិសាំងរាំង ឃុំ-ស្រុកបវេល ខេត្តបាត់ដំបង។ ឯប្រពន្ធនិងកូនកំពុងស្នាក់នៅឯប្រទេសថៃ។

     តាមរបាយការណ៍ពីប្រធានមណ្ឌលចត្តាឡីស័កខាងលើ បានឲ្យដឹងថា៖ ពលករនេះ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូស្មាច់ និងបានបញ្ជូនចូលមកកាន់ណ្ឌលដើម្បីធ្វើចត្តាឡីស័កកម្រិតស្រុក (អនុវិទ្យាល័យ បវេល-សាមគ្គី) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ …។

        បើយោងតាមរបាយការណ៍បឋមរបស់អ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង និងរបាយការណ៍និងរដ្ឋបាលស្រុកបវេល ក៏បានធ្វើការគូសបញ្ជាក់ថា៖ សាកសពជនរងគ្រោះនៅពេលនេះគឺរង់ចាំសមត្ថកិច្ចជំនាញដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសព ដែលបានធ្វើអត្តឃាដ ដោយចងកសម្លាប់ខ្លួនឯង ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner