រដ្ឋមន្រ្តីក្រសួងការងារ ចុះពិនិត្យមើលទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករវិនិយោគជិត រោងចក្រសហគ្រាស

អត្ថបទដោយ៖
ធី ដា

នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញពិនិត្យ មេីលទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ជូនបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតាមតំបន់អាទិភាព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ (សុីណូវ៉ាក់) ជូនបងប្អូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ ហេីយនៅតាមបណ្តាខេត្តអាទិភាពផ្សេងៗទៀតក៏បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀត។

ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ ព្រោះគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ អាចទទួលយកបាន ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។

ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ សូមជូនពរប្រជាពលរដ្ឋ ទាំងអស់ មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ១៩ គ្រប់ៗគ្នា។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner