សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា NOCC និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានការឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន ហ្គេនស៍បឺត

ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២០គ្រឿង ត្រូវបានក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត ឧបត្ថម្ភ តាមរយៈកញ្ញា មាស តឿ អគ្គហិរញ្ញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ។


កញ្ញា មាស តឿ បានបញ្ជាក់ថា ម៉ាស៊ីនបាញ់ថ្នាំទាំង២០គ្រឿង ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត ឧបត្ថម្ភដល់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន១០គ្រឿង ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន៥គ្រឿង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំនួន៥គ្រឿង ដើម្បីយកទៅប្រើប្រាស់សម្រាប់បាញ់សំលាប់មេរោគនានា ជាពិសេសន៉គឺមេរោគកូវីដ១៩ ។

ជួសមុខអ្នកទទួលកញ្ញា មាស តឿ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត ដែលបានឧបត្ថម្ភនូវម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់ការប្រើប្រាស់បាញ់ការពារ នៅកន្លែងធ្វើការងារ និងកន្លែងអត្តពលិកជម្រើសជាតិហ្វឹកហាត់ ដើម្បីបង្កាទប់ស្តាត់ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់កីឡាករ កីឡាការិនី និងមន្រ្តីបំរើរការជូនសហព័ន្ធ NOCC និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។


តំណាងក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនប្រគល់ជូនម៉ាស៊ីនបាញ់សំលាប់មេរោគដល់អង្គភាពកីឡា ដោយសារតែក្រុមហ៊ុនមើលឃើញថា ក្នុងកាលៈទេសៈនេះ កម្ពុជាយើងកំពុងប្រឈមនឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលដល់សហគមន៍ ដើម្បីធានាបានសុវត្តិភាពជូនអត្តពលិក និងមន្រ្តីកីឡារបស់សហព័ន្ធ ធ្វើការហ្វឹកហាត់ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ។ តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា សម្ភារៈសំលាប់មេរោគ ត្បិតមានចំនួនតិចតួច ប៉ុន្តែ វាជាទឹកចិត្តចូលរួមចំណែកជួយដល់សង្គម ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner