គ្រូបង្វឹកក្លឹបមេឃខៀវ Manchester City នៅតែចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona

ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរបស់ក្លិប Barcelona កីឡាករ Lionel Messi ធ្លាប់បានប្រកាសកាលពីរដូវកាលមុនថា នឹងចាកចេញពីទឹកដី Camnou ដោយកីឡាកររូបនេះសល់កិច្ចសន្យាជាមួយក្លឹបតែ១ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះហើយអ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ទេរយកកីឡាករអាហ្សង់ទីនរូបនេះ ។


ជុំវិញបញ្ហាជាមួយក្លឹបអ្នកមានបុណ្យ ក្លឹប Man City បានត្រៀមចំណាយថ្លៃផ្ទេរពី ៥០ ទៅ ៧០លានអឺរ៉ូ សម្រាប់តម្លៃខ្លួនកីឡាករវ័យ៣៣ រូបនេះ មកកាន់កីឡដ្ឋាន Etihad ដើម្បីជំនួស Sergio Aguero ដែលត្រៀមចាកចេញ ។ លោក Pep ជឿជាក់ថា Messi អាចមានទម្រង់លេងកម្រិតខ្ពស់ រយៈពេល២ឆ្នាំទៀត មុននឹងបន្តទៅកាន់ក្រុមមួយទៀត នៅទីក្រុងញូវយ៉ក នៅក្របខណ្ឌ MLS ។


សូមបញ្ជាក់ថា ក្រៅក្លិប Manchester City ក្លឹបអ្នកមានបារាំង Paris Saint-Germain ក៏ចង់បាន Messi ដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner