បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ១៩រួចរាល់ហើយ

ភ្នំពេញ៖ វីងម៉ល (WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជាបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ ។ រាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ ។

លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ប្រតិបត្តិអាជីវកម្ម វីងម៉ល មានប្រសាសន៍ថា សុវត្ថិភាពរបស់បុគ្គលិកនិងអតិថិជនទាំងអស់របស់វីងម៉ល ជាការងារអទិភាពបំផុតដែលយើងត្រូវធ្វើ ។ ហេតុដូចច្នេះហើយ យើងបានលើកទឹកចិត្តបុគ្គលិកវីងម៉លទាំងអស់អោយទទួលវ៉ាក់សាំងបង្ការកូវីដ១៩ អោយបានគ្រប់គ្នា ។ ទោះបីជាបងប្អូនចង់រក្សាសុវត្តិភាពមិនចេញក្រៅផ្ទះនិង សរាចរណ៍បំរាមគោចរចាប់ពីម៉ោង៨យប់ក៏ដោយ អតិថិជនទាំងអស់នៅតែអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនផ្សេងទៀតតាមរយៈវីងម៉ល បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពរហូតដល់ម៉ោង១០យប់ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត ។

លោកស្រី ពៅមាលា បន្ថែមទៀតថា ផលិតផលរបស់វីងម៉លគឺសុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព១០០%ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់ មានសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាកុលត្រូវបាញ់ជាប្រចាំមុនប្រគល់ជូនអាហារភ្ញៀវ រក្សារគម្លាតសង្គម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីងបានដោយខ្លួនឯងដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner