ចាប់ស្នងការរងនគរបាលខេត្តកំពតពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន

ស្នងការរងនគរបាលខេត្តកំពតម្នាក់ ត្រូវបានគេចាប់ខ្លួនជាមួយនឹងថ្នាំញៀនជិត២គីឡូក្រាម។ មនុស្ស២នាក់ ទៀតជាបក្ខពួក ត្រូវបានចាប់ខ្លួនជាមួយគ្នាផងដែរ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ការចាប់ខ្លួននោះ បានធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ របាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃនេះ បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធនឹង គ្រឿងមេតំហ្វេតាមីន ICE ជាង១ពាន់៧៣៨ក្រាម រួមមានឈ្មោះ អ៊ឹម ឈួន អាយុ៥១ឆ្នាំ ដែលជាស្នងការរងនគរ បាលខេត្តកំពត ទទួលផែនអគ្គិភ័យនិងអាវុធជាតិផ្ទុះ, ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំនិង ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner