ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៣ពាន់៦៤ ករណី និងការស្លាប់ថ្មីមានចំនួន៣៣៤នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី ចំនួន ៩១ករណី ក្នុងនោះ ៩០ករណីជាការឆ្លងចូលក្នុងសហគមន៍ និងមួយករណីទៀតជាអ្នកដំណើរមកពីក្រៅប្រ ទេស។ កម្ពុជាគិតត្រឹមថ្ងៃ ទី៧ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសារុបមានចំនួន២ពាន់៩១៥ករណី, ចំណែកការ ព្យាបាលជាសះស្បើយមាន ចំនួនសារុប១ពាន់៨២៤នាក់ រួមទាំងការព្យាបាលជាសះស្បើយ៣០នាក់ ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសចំនួន៧ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=WSFsAAdJlHU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner