អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដាក់បទបញ្ជាមិនឲ្យចូលបន្ទាយនូវអ្នកមិនចាក់វ់ាក់សាំង (Video Inside)

អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានដាក់ចេញនូវបទបញ្ជាដោយមិនឲ្យចូលមូលដ្ឋានកងទ័ព នូវយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំងបង្កាកូវីដ១៩។ បទបញ្ជាដែលបានដាក់ចេញនេះ បានធ្វើឡើង ក្រោយប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននៅក្នុងការជម្រុញមន្ត្រីរាជការជុំវិញការចាក់វ៉ាកសាំង ខណៈ ដែលសន្ទុះឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ នៅតែមានសភាពខ្លាំងក្លាជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះ ដូងនៃម៉ាស៊ីនដំណើរការរបស់ប្រទេសជាតិទាំងមូល។

យោងតាមរាជរដ្ឋាភិបាល កងកម្លាំងយោធពលខេម រភូមិន្ទប្រមាណជិត១០០ភាគរយហើយដែលបានចាក់ដូសលើកទី១ និងប្រមាណពី៧០ទៅ៨០ភាគរយ ទៀត ដែលបានចាក់ដូសលើកទី២។ ក្នុងបទបញ្ជាដាក់ចេញដោយអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនៅ ថ្ងៃនេះសេចក្ដីណែនាំ ៤ចំណុច ត្រូវបានដាក់ចេញដោយនាយឧត្តមសេនីយ៍វង្សពិសេន។ ចំណុចទាំងនោះ រួមមាន រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំ ពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន។ រៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ -១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន។ 

បន្តរៀបចំទីតាំងសម្រាប់ធ្វើ ចត្តាឡីស័កដោយឡែកនៅក្នុងអង្គភាពដើម្បីធ្វើចត្តាឡីស័កយោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹង អ្នកជំងឺកូវីដ-១៩, និងយោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំង ជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់ លើកលែងតែយោធិនដែលមានបញ្ហាសុខភាពដែលគ្រូពេទ្យបាន ចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ បទបញ្ជាបានបន្ថែមថាចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវត្រួត ពិនិត្យយោធិនណា ដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ពឡើយ ។

https://www.youtube.com/watch?v=etOalvFPjhU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner