រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ ឆ្លងកូវីដ១៩ (Video Inside)

ការឆ្លងកូវីដ១៩ លើមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមួយរូប បានប្រញាប់ឲ្យមានសេចក្តីអំពាវនាវមួយស្វែងរកអ្នក ជាប់ពាក់ព័ន្ធដើម្បីការផ្តល់សំណាកនិងធ្វើតេស្ត។ រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ម៉ៅ អាយុទ្ធ ត្រូវគេរាយការណ៍ថាបានឆ្លងនឹងជម្ងឺកូវីដ១៩ និងកំពុងទទួលការជួយសង្គ្រោះក្រោយព័ត៌មានបញ្ជាក់ថាលោកបានរងនឹង អាការៈធ្វើទុក្ខធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

លោករដ្ឋលេខាធិការ ម៉ៅ អាយុទ្ធ អាយុ៧៧ឆ្នាំ ត្រូវបានដឹកចូលមន្ទីរពេទ្យព្យាបាល នៅថ្ងៃទី៥មេសាក្រោយមានអាការៈក្តៅខ្លួន។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ ឲ្យអ្នកពាក់ពន្ធ័នឹង លោក លោក ម៉ៅ អាយុទ្ធ រវាងពីថ្ងៃទី២០មីនាដល់៤មេសា ត្រូវប្រញាប់ទៅ ធ្វើតេស្ដជាបន្ទាន់ ។

https://www.youtube.com/watch?v=hr8wc875I3Y
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner