ខេត្តស្វាយរៀង អំពាវនាវរកមនុស្សជាប់សង្ស័យ ធ្វើចត្តាឡីស័ក (Video Inside)

ខេត្តស្វាយរៀង ដែលមានករណីឆ្លងថ្មីកាន់តែកើនឡើងជាបន្តបន្ទាប់ បានអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអំពាវនាវអ្នកសង្ស័យជាប់ពាក់ព័ន្ធត្រូវប្រញាប់ផ្តល់សំណាក, ការធ្វើតេស្តនិងចត្តាឡីស័ក។

យោងតាម ក្រសួងសុខាភិបាល ខេត្តស្វាយរៀងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី៣ករណីដែលនាំឲ្យ ចំនួនឆ្លងសរុបមាន១២៦ករណីហើយ ក្នុងខេត្តដែលជាប់នឹងប្រទេសវៀតណាមនោះ។ ការរកឃើញមនុស្ស៣ នាក់ថ្មីចុងក្រោយនេះ ត្រូវបានគេបញ្ចេញអត្តសញ្ញាណនិងទីកន្លែងរស់នៅថែមទៀតដែលស្ថិតក្នុងភូមិឈើភ្លើង, ឃុំកំពង់ត្រាច នៃស្រុករមាសហែក។ អ្នកទាំង៣ដែលបានឆ្លងថ្ងៃនេះរួមមានកុមារ២នាក់និងមនុស្សចាស់ម្នាក់។ រដ្ឋបាលខេត្តបានថ្លែងថាគេបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន២៤នាក់ថែមទៀត។

សេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់មនុស្សដទៃដែលបានជាប់ពាក់ព័ន្ធឬដឹងខ្លួនថាបានប៉ះ ពាល់ដោយផ្ទាល់និងដោយប្រយោលគិតចាប់តាំងពីថ្ងៃទី១៩មីនា ត្រូវធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ និងបើសិន មាន ការប្រែប្រួលសុខភាពត្រូវផ្តល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន។

https://www.youtube.com/watch?v=bGRaP23MuIE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner