អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៣៣លាន៦៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៩០ម៉ឺននាក់ និងជាសះស្បើយ១០៧លាន៨២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣៣លាន៦៩ម៉ឺន៥ពាន់៤២១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៩០ម៉ឺន១ពាន់១២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០៧លាន៨២ម៉ឺន៥ពាន់៩៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣១លាន៦៣ម៉ឺន៧ពាន់២៤៣នាក់ ស្លាប់ចំនួន៥៧ម៉ឺន២ពាន់៨៤៩នាក់ និងជាសះស្បើយចំនួន២៤លាន២០ម៉ឺន៦ពាន់៥៣៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៣លាន១៩ម៉ឺន៧ពាន់៣១នាក់ ស្លាប់៣៤ម៉ឺន១ពាន់៩៧នាក់ និងជាសះស្បើយ១១លាន៦៦ម៉ឺន៤ពាន់១៥៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៩២ម៉ឺន៦ពាន់៦១នាក់ ស្លាប់ចំនួន១៦ម៉ឺន៦ពាន់៨៩២នាក់ និងជាសះស្បើយ១១លាន៨៤ម៉ឺន៨ពាន់៩០៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner