អ៊ីតាលី និងអង់គ្លេសស្នើអោយកំណត់អាយុប្រជាជនដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន AstraZeneca

អង់គ្លេស៖ ប្រទេសអ៊ីតាលីនៅថ្ងៃពុធនេះបានស្នើឡើងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្រ្តាហ្សេណេកា គួរតែប្រើប្រាស់សម្រាប់ក្រុមមនុស្សដែលមានវ័យចាប់ពី៦០ឡើងទៅប៉ុណ្ណោះ ខណៈដែលចក្រភពអង់គ្លេសនិយាយថា ក្រុមមនុស្សមានវ័យក្រោម៣០ឆ្នាំគួរតែទទួលការចាក់វ៉ាក់សាំងនេះដែរ ដោយសារព្រួយបារម្ភពីសុវត្ថិភាពនៃវ៉ាក់សាំង និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ។

បើតាមនិយតករឱសថអឺរ៉ុបនោះ វាអាចមានទំនាក់ទំនងរវាងវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា និងបញ្ហាកំណកឈាមដ៏កម្រនៅក្នុងខួរក្បាល ដែលនេះនឹងធ្វើឲ្យសាធារណជនកាន់តែមានការព្រួយបារម្ភ ជុំវិញសុវត្ថិភាពវ៉ាក់សាំង ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រមូលផ្តុំប្រជាជនឲ្យមកចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ ។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ក៏បានឲ្យដឹងនៅថ្ងៃពុធនេះដែរថា បញ្ហាកំណកឈាមមិនធម្មតា ជាមួយនឹងចំនួនផ្លាកែត (platelets )ទាបគួរតែត្រូវបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្រមួយ នៃវ៉ាក់សាំង អាស្រ្តាហ្សេណេកា ។ ប៉ុន្តែទោះយ៉ាងណាទីភ្នាក់ងារមួយនេះនៅតែសង្កត់ធ្ងន់ថាអត្ថប្រយោជន៍របស់វាមានច្រើនលើសពីហានិភ័យ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner