នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) បញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអង់គ្លេសច្រើនជាងគេ

អាមេរិក៖ ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីចក្រភពអង់គ្លេស ដែលមានឈ្មោះសម្គាល់ថា B117 បានក្លាយជាវីរុសសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន ស្របពេលដែលករណីឆ្លងថ្មីៗនៅតែបន្តកើនឡើងខ្លាំង នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលកំពូលរបស់អាមេរិកម្នាក់ ។

ហើយក្រៅពីវីរុស B117 សហរដ្ឋអាមេរិកបានរកឃើញដូចគ្នានូវករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ដែលវីរុសទាំងនេះត្រូវបានគេជឿជាក់ថា ជាមូលហេតុនៅពីក្រោយនៃការកើនឡើងករណីឆ្លងទាំងនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ។ បើតាមនាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC) លោកស្រី រ៉ាឈែល វ៉ាលែនស្កាយ វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស បច្ចុប្បន្នបានក្លាយជាវីរុសដែលសម្បូរជាងគេនៅក្នុងសហរដ្ឋអាមេរិក… ដូច្នេះហើយទើបតម្រូវឱ្យមានការបង្កើនការធ្វើតេស្ដ ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើចត្តាឡីស័កបុគ្គលដែលបានឆ្លងវីរុសនេះ ។

ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺអាមេរិក (CDC)រូបនេះក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិកទាំងអស់ ចាក់វ៉ាក់សាំងឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner