ប្រេស៊ីលរកឃើញករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីលើកដំបូង ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូង ខណៈមានការព្រួយបារម្ភពីការកើនឡើងអ្នកស្លាប់

ប្រេស៊ីល៖ ប្រេស៊ីលបានកត់ត្រាដំបូងពីការរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមពីប្រទេសអាហ្វ្រិកខាងត្បូង ដែលនេះជាសញ្ញាគ្រោះថ្នាក់ថ្មីមួយ សម្រាប់ប្រទេសដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុតនៅលើពិភពលោក ហើយកំពុងស្វែងរកកន្លែងបញ្ចុះសព ។

ការរកឃើញនៃវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូងខាងលើនេះ បានបន្ថែមការព្រួយបារម្ភថា រលកថ្មីនៃជំងឺកូវីដ១៩ដ៏កាចសាហាវដែលកំពុងផ្ទុះឡើងនៅប្រេស៊ីល អាចនឹងរក្សាការបំបែកកំណត់ត្រាឆ្លងដ៏គួរអោយភ័យខ្លាចសម្រាប់សប្តាហ៍ក្រោយៗទៀត ។ តួយ៉ាងនៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍អំពីការស្លាប់ក្នុងមួយថ្ងៃចំនួន៤ពាន់១៩៥នាក់ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប្រេស៊ីលលោក ហ៊្សែរ បូលសូណារ៉ូ បាននិយាយថា នឹងមិនមានការបិទប្រទេសទេ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រទេសនេះបានរកឃើញចំនួនស្លាប់ដោយជំងឺកូវីដ១៩កើតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ។ ប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បាននិយាយការពារការប្រើថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីតក្លរ៉ូខ្វីន (Hydroxychloroquine) ដើម្បីព្យាបាលជំងឺកូវីដផងដែរ ទោះជាគ្មានការសិក្សាវិទ្យាសាស្ត្រណាមួយរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការការពារ ឬព្យាបាលវីរុសនោះទេ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner