កសិដ្ឋានគិរីសួគ៌ផ្ដល់ជូនការបញ្ចុះតម្លៃទឹកដោះគោសុទ្ធ តាមរយៈការទិញមួយថែមមួយ ដើម្បីជួយសម្រួលពលរដ្ឋកម្ពុជាឆ្លងកាត់គ្រាលំបាកទាំងអស់គ្នាអំឡុងវិបត្តិកូវីដ១៩

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ១០០ភាគរយ គិតចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ។ អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ភាគរយរបស់កសិដ្ឋានគិរីសួគ៌មួយដបចំណុះ២លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។ ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា ៖ «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ។ ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិកជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA ដើម្បីអោយក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់។ការផ្ដល់ជូននាពេលនេះ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះអាស្រ័យលើស្ថានភាពជាក់ស្ដែង ។

លោក ឈរ រិទ្ធី បន្ថែមទៀតថា យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តអោយប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ។ ដូចនេះការប្រូម៉ូត ឬកម្មវិធីទិញ១ថែម១នេះ គឺយើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ ឧទាហរណ៌ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ២ដងក្នុង១អាទិត្យ ។ ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌អាចរកទិញបាន តាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថា អតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សារគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឱ្យជៀសផុតពីវិបត្ដិនេះផងដែរ ។ ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុក https://www.facebook.com/kirisufarm ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner