សម្តេច ហ៊ុន សែន៖ រាជរដ្ឋាភិបាលសម្រេច បានសមិទ្ធផលជាច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២០ កន្លងទៅ

ដោយ៖តារារិទ្ធ

ភ្នំពេញ៖ ក្នុងឆ្នាំកន្លងទៅរាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានត្រូវបានបន្តអនុវត្តជាប់ជាប្រចាំស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន។រហូតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានរាជរដ្ឋាភិបាលសម្រេចបានក្នុងនោះមានផ្លូវជាតិផ្លូវខេត្តផ្លូវលំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានលើកឡើងថា៖ជាក់ស្តែងក្នុងឆ្នាំ២០២០កន្លងទៅរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ផ្លូវជាតិលេខ១១មានប្រវែង៩៦,៤៨គ.ម។ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១មានប្រវែង៩៥,៧០គ.ម។ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៦មានប្រវែង៤៩,៨៨គ.ម។ផ្លូវ៣៤ខ្សែមានប្រវែង៨២,១៤៥គ.ម.នៅក្រុងព្រះសីហនុខេត្តព្រះសីហនុ។

ថ្មីៗនេះបានដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)មានប្រវែង១,១៣១ម៉ែត្រនិងការបើកការដ្ឋានសាងសង់និងកែលម្អផ្លូវ៣៨ខ្សែមានប្រវែង១០៨,៧៤គ.មនៅក្រុងសៀមរាបខេត្តសៀមរាប។រីឯផ្លូវជនបទក្រាលកៅស៊ូនៅតាមបណ្តាខេត្តមួយចំនួនបានស្ថាបនារួចរាល់១០០%មានជាអាទិ៍(១)ផ្លូវ៩ខ្សែប្រវែង១៩៣,៩០គ.ម.នៅខេត្តត្បូងឃ្មុំ(២)ផ្លូវ១០ខ្សែប្រវែង១២៥,៥០គ.ម.នៅខេត្តពោធិ៍សាត់(៣)ផ្លូវ៨ខ្សែប្រវែង១០១,២០គ.ម,នៅខេត្តបាត់ដំបង(៤)ផ្លូវ៥ខ្សែប្រវែង៩០,៧០គ.ម.នៅខេត្តបន្ទាយមានជ័យនិង(៥)ផ្លូវ៦ខ្សែប្រវែង៥០គ.ម.នៅខេត្តកំពង់ចាម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner