សម្ដេចតេជោប្ដេជ្ញាដឹកនាំប្រទេសឲ្យកម្ពុជាឲ្យកាន់តែរីកចម្រើនក្នុងឆ្នាំថ្មី

អត្ថបទដោយ៖
ធី ដា

ការប្ដេជ្ញារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឡើងតាមរយៈសារជូនជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងសារលិខិតនោះ សម្ដេចតេជោ បានសសេរថា សម្រាប់ឆ្នាំថ្មីឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២ពាន់៥៦៥ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើមម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំ ការពារដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាននាពេលកន្លងទៅ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល នឹងបន្តការធ្វើកំណែទម្រងស៊ីជម្រៅតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រពន្ធ័យុត្តិធម៌ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រពន្ធ័អប់រំឲ្យកាន់តែមានគុណភាពខ្ពស់ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថលបដិវត្តន៍ឧស្សាហកម្មទី៤ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស ការលើកកម្ពស់ប្រពន្ធ័គាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋារចនាសម្ពន្ធ័រូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រីកបណ្ដាញចែកចាយថាមពលអគ្គិសនីឲ្យបានគ្របដណ្ដប់នៅទូទាំងប្រទេស ជាពិសេសនៅតាមប៉ូលសសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានអំពាវានដល់គ្រប់តួអង្គពាក់ពន្ធ័ទាំងអស់ ផ្ដល់នូវការគាំទ្រង និងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដើម្បីជម្នះបាននូនបញ្ហាប្រឈមហានិ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសន្តិភាពយូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សងង្គម។

ក្នុងសារលិខិតនោះសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំថ្មី២០២១នេះ ក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ ទី១- ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សសេមក្សាន្តរបស់ប្រជាជនកម្ពុជា ចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននិងកំពុងយាយៅដល់សុខមាលភាពរបស់ប្រជាជន៕គឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner