ក្លឹបនៅ Premier League ចង់បាន Romelu Lukaku ត្រឡប់មកអង់គ្លេសវិញ

យោងតាមគេហទំព័រ Calcio Mercato បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានកំណត់គោលដៅចង់បានខ្សែប្រយុទ្ធ Inter Milan កីឡាករ Romelu Lukaku មកទឹកដីអង់គ្លេសវិញ ។


ក្រុមតោខៀវ ចង់ចុះហត្ថលេខាជាថ្មីកីឡាករអន្តរជាតិបែលហ្ស៊ិកវ័យ ២៧ឆ្នាំរូបនេះ ប្រសិនបើមិនអាចទិញកីឡាករ Erling Haaland ពីក្លិប Borussia Dortmund បាន ។ រីឯ ក្លឹប Inter Milan ហាក់មិនចង់លក់កីឡាករ Lukaku នោះទេដោយសារម៉ាស៊ីនរកគ្រាប់មួយនេះកំពុងបង្ហាញភាពលេខធ្លោខ្លាំងនៅអ៊ីតាលី ប៉ុន្តែក្លឹប Chelsea ត្រៀមប្រាក់ច្រើនជាង ១០០ លានអឺរ៉ូ ដើម្បីទិញយកអតីតកីឡាកររបស់ខ្លួនរូបនេះវិញ នៅពេលទីផ្សារបើកឡើងវិញនារដូវក្ដៅខាងមុខ ។


គួរបញ្ជាក់ថា កីឡាករ Romelu Lukaku ធ្លាប់លេងអោយក្លឹប Everton ៣រដូវកាល ពីឆ្នាំ២០១៤ ដល់ ២០១៧ រកបាន៥៣គ្រាប់ បង្ហាញខ្លួន១១០ប្រកួត មុននឹងចេញមក្លឹបបិសាចក្រហម Man Utd ក្នុងឆ្នាំ២០១៧ រហូតដល់២០១៩ រកបាន២៨គ្រាប់ បង្ហាញខ្លួន៦៦ប្រកួត ។ បច្ចុប្បន្នលេងអោយក្លឹប Inter Milan លេងបាន៦៤ប្រកួត រកបាន៤៤គ្រាប់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner