PSG លត់ FC Bayern Munich ដែលជាក្រុមការពារតំណែងជើងឯក Champions League ៣-២ កាលពីយប់មិញ

ក្រុម FC Bayern Munich ដែលជាក្រុមការពារតំណែងជើងឯក Champions League បានរងបរាជ័យក្នុងផ្ទះខ្លួនឯង ដោយក្រុម PSG ក្នុងលទ្ធផល ២ទល់៣ នៅវគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ។


គួរបញ្ជាក់ថា កាលពីវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League ក្រុម PSG ០ទល់១ ក្រុម FC Bayern បានត្រឹមជើងឯករង ។ ប៉ុន្តែកាលពីយប់មិញ ក្រុម PSG បានយកឈ្នះ ក្រុម FC Bayern Munich ដោយលទ្ធផល ៣ទល់នឹង២ ។


៣គ្រាប់របស់ក្រុមបារាំង រកបានដោយកីឡាករ Kylian Mbappe ២គ្រាប់ម្នាក់ឯង នៅនាទី៣ និងនាទី៦៨ ១គ្រាប់ទៀតកឺរកបានដោយកីឡាករ Marquinhos ក្រុម Bayern Munich រកបានដោយកីឡាករ Eric Maxim Choupo-Moting នាទី៣៧ និង Thomas Mueller នាទី៦០ ។ រីឯមួយទៀតក្រុម FC Porto 0:2 Chealsea ។


សូមបញ្ជាក់ថា វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champions League នឹងត្រូវប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner