សេចក្តីណែនាំពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី

អត្ថបទដោយ៖
AMS OneMinute

១. បងប្អូនអាជីវករ សន្តិសុខបម្រើការងារក្នុងផ្សារ និងអ្នកពាក់ព័ន្ធ គិតចាប់ពីថ្ងៃទី១ មេសា មកដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

២. អាជីវករ សន្តិសុខ ដែលបម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយក សំណាកតេស្ត តាមការណែនាំ នឹងមិនអនុញ្ញាតឱ្យបន្ត អាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារបើកដំណើរការឡើងវិញ។

៣. ប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយ អាជីវករ សន្តិសុខ បម្រើការងារក្នុងផ្សារអូរឫស្សី ដាច់ខាតគឺមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយ គ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។

៤. អាជ្ញាធរមូលដ្ឋាន ដែលមានអាជីវករ សន្តិសុខ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយ ជំរុញឱ្យពួកគាត់ទៅយកសំណាកតេស្ត និងឃ្លាំមើល ណែនាំឱ្យបានខ្ជាប់ខ្ជួន។

ads banner